យុទ្ធសាស្រ្តក្នុងការលក់រថយន្ត


ដោយសារតែសេដ្ឋកិច្ចពិភពលោកកំពុងតែដាំក្បាលចុះក្រោម ធ្វើឱ្យបណ្តាប្រទេស​ទាំងអស់ទទួលរងនូវផលប៉ះពាល់ទោះតិចក្តីច្រើនក្តី ហើយកម្ពុជាក៏ទទួលរងឥទ្ធិពល​ពីវិបត្តិនេះខ្លះៗដែរ។ ការទិញដូររថយន្តដែលធ្លាប់តែជាការពេញនិយមពីសំណាក់​ប្រជាពលរដ្ឋខ្មែរ ក៏ត្រូវកាត់បន្ថយ ជាហេតុធ្វើឱ្យម្ចាស់ហាងលក់រថយន្តទាំងអស់ខិត​ខំរកមធ្យោបាយដើម្បីលក់រថយន្តរបស់ខ្លួនឱ្យបានដាច់ជាងអ្នកដទៃ ដូច្នេះហើយ​ទើបយុទ្ធវិធីផ្សេងៗគ្នាត្រូវបានម្ចាស់ហាងរថយន្តនីមួយៗអនុវត្ត។

ជាក់ស្តែងក្រុមហ៊ុនតូយ៉ូតាកម្ពុជា ដែលជាក្រុមហ៊ុនទទួលបានអជ្ញាប័ណ្ណនាំចូលផ្តាច់​មុខរថយន្តតូយ៉ូតា បានរៀបចំធ្វើការដាក់តាំងបង្ហាញជាសាធារណៈនូវរថយន្តម៉ូឌែល​ថ្មីៗ ដើម្បីបង្កើនការលក់របស់ខ្លួន។ ពិធីនេះធ្វើឡើងនៅឯទីស្នាក់ការរបស់ក្រុមហ៊ុន​ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី។

លោកកែវ វឌ្ឍនៈ ដែលជាប្រធានគ្រប់គ្រងផ្នែកសេវាកម្មអតិថិជនរបស់ក្រុមហ៊ុន​តូយ៉ូតាកម្ពុជា បានឱ្យដឹងថា ការដាក់តាំងបង្ហាញរថយន្តរបៀបនេះជាយុទ្ធវិធីមួយក្នុង​ចំណោមយុទ្ធវិធីទាំង៣របស់ក្រុមហ៊ុនក្នុងការបង្កើនការលក់របស់ក្រុមហ៊ុន។ យុទ្ធវិធីទាំងបីនេះមាន ការបើករថយន្តបង្ហាញតាមផ្លូវសាធារណៈ ការដាក់តាំង​បង្ហាញ និងការរៀបចំជាលក្ខណៈការតាំងពិពរណ៌រថយន្ត។

លោកវឌ្ឍនៈបានឱ្យដឹងទៀតថា ការដាក់តាំងបង្ហាញរថយន្តរបៀបនេះជាទូទៅ ធ្វើឡើង ២ដងក្នុងមួយសប្តាហ៍ ឫពេលខ្លះធ្វើតែ១ដងឫ២ដងតែប៉ុណ្ណោះក្នុងរយៈ​ពេលមួយខែ។ នៅក្នុងការដាក់តាំងបង្ហាញម្តងៗលោកសង្កេតឃើញថាចំនួនអ្នក​ដែលមករកទិញរថយន្តពីកន្លែងលោកពិតជាមានការកើនឡើងមែន។ ក្រុមហ៊ុន​តូយ៉ូតាកម្ពុជា ទទួលបានអតិថិជនដែលមករកទិញរថយន្តថ្មីជាមធ្យម ១០នាក់ក្នុង​មួយថ្ងៃ និងអតិថិជនដែលយករថយន្តមកធ្វើការត្រួតពិនិត្យនិងជួសជុលជាមធ្យម៤០នាក់ក្នុង១ថ្ងៃ។

ហាងលក់រថយន្តពិភពថ្មី ជាហាងលក់រថយន្តមួយផ្សេងទៀតដែលមានទីតាំងស្ថិត​នៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្បែរសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ដោយ​ឡែកហាងលក់រថយន្តនេះក៏មានយុទ្ធសាស្រ្តផ្ទាល់ខ្លួនក្នុងការលក់រថយន្តរបស់គេដែរ។

អ្នកតំណាងផ្នែកលក់របស់ហាងលក់រថយន្តពិភពថ្មី បានប្រាប់ថាហាងរបស់គាត់មាន​គោលការណ៍ថ្មីមួយសម្រាប់អតិថិជន គឺថាអតិថិជនទាំងអស់ដែលចាប់អារម្មណ៍លើ​រថយន្តដែលមាននៅក្នុងហាងពិភពថ្មី តែមិនទាន់មានថវិកាគ្រប់គ្រាន់ក្នុងការទិញ ពួកគេអាចជ្រើសរើសយកការបង់រម្លស់ជាដំណាក់ៗបាន។

ក្រៅពីការអនុញ្ញាតិឱ្យមានការបង់រម្លស់ ហាងរបស់គាត់ក៏មានផ្តល់នូវការធានារ៉ាប់រង​លើរថយន្តរហូតដល់ពេលបញ្ចប់ការសងរម្លស់។ បន្ថែមពីលើនេះក្រុមហ៊ុនក៏មានការ​ធ្វើស្លាកលេខឱ្យរថយន្តដែលបានទិញពីហាងពិភពថ្មី ដោយមិនគិតថ្លៃផងដែរ។ បើ​តាមប្រសាសន៍របស់អ្នកតំណាងផ្នែកលក់ បានឱ្យដឹងថាហាងរបស់គាត់ពិតជាមាន​ចំនួនអ្នកទិញច្រើនជាងមុន បន្ទាប់ពីការដាក់ចេញនូវយុទ្ធសាស្រ្តរបៀបនេះ។

ហាងលក់រថយន្តផ្សេងៗទៀតក៏មានយុទ្ធសាស្រ្តរបស់ខ្លួនដើម្បីជំរុញឱ្យការលក់របស់​គេរំកិលទៅមុខ។ គួរបញ្ជាក់ដែរថា ការប្រកួតប្រជែងគ្នាបែបនេះ ក៏បានផ្តល់មកឱ្យ​អតិថិជននូវអត្ថប្រយោជន៍ច្រើនឡើងៗផងដែរ។

Written by: Dara Saoyuth

Written date: 02/04/2010

Advertisements

About Saoyuth

A graduate in Media Management with experiences working as a reporter with local and international news institutions, a multimedia team leader and a TV Producer for a LIVE News Show. Currently, I am a freelance video maker and social media consultant.

Posted on April 3, 2010, in Hot news and tagged , , , . Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: