ការបើកសម្ភោធសមាគម“ក្សេមក្សាន្ត”


សមាគមជនរងគ្រោះដោយរបបកម្ពុជាប្រជាធិបតេយ្យ ហៅកាត់ថា “សមាគម​ក្សេមក្សាន្ត” រៀបចំធ្វើមហាសន្និបាត និងសន្និសីទសាធារណៈរបស់ខ្លួន ក្នុងគោល​បំណង​ផ្សព្វផ្សាយពីការបើកសម្ភោធចាប់ដំណើរការសមាគម។ សន្និសីទរយៈពេល​ជាង២ម៉ោងនេះ ប្រារព្វធ្វើឡើងកាលពីថ្ងៃទី២០ខែមីនាឆ្នាំ២០១០ នៅឯទីស្នាក់ការ​របស់អង្គការNGO Forum of Cambodia ក្រោមការចូលរួមយ៉ាងច្រើនកុះករពីសំណាក់​មហាជនទូទៅ ទាំងប្រជាជនខ្មែរ ក៏ដូចជាជនបរទេស មន្រ្តីរាជការ អង្គការក្រៅរដ្ឋា​ភិបាល និងអ្នកយកពត៌មានមកពីស្ថាប័ននានា។

“សមាគមក្សេមក្សាន្ត” គឺជាសមាគមដំបូងគេដែលធ្វើការជាមួយនឹងជនរងគ្រោះក្នុង​របបកម្ពុជាប្រជាធិបតេយ្យ ក្នុងគោលបំណងស្វែងរកការពិត និងផ្តល់ជាសំណង​ដល់​ជនរងគ្រោះទាំងនោះ។ ពាក្យស្លោករបស់សមាគម គឺ “រួមគ្នាដើម្បីការពិត យុត្តិធម៌ សុខុដុមនីយកម្មសង្គមវប្បធម៌សន្តិភាព និងការសះជាផ្លូវចិត្ត”។

លោក ជុំ ស៊ីរ៉ាត់ ជាអនុប្រធានរបស់សមាគមក្សេមក្សាន្ត បានពន្យល់ទាក់ទងនឹង​ឈ្មោះរបស់សមាគមយ៉ាងដូច្នេះថា “បានជាពួកយើងជ្រើសរើសយកឈ្មោះ ក្សេម​ក្សាន្ត ព្រោះនៅក្នុងភាសាខ្មែពាក្យ ក្សេម មានន័យថា សេចក្តីសុខសប្បាយ រីឯ ក្សាន្ត មានន័យថា ភាពស្ងប់ស្ងាត់ចាកពីទុក្ខ ដែលវាសមស្របនឹងទស្សនវិស័យ​របស់សមាគមគឺ ធ្វើឱ្យបានសេចក្តីសុខក្សេមក្សាន្តនៅក្នុងជាតិនេះនឹងនៅជាតិមុខ”។

សមាគមក្សេមក្សាន្ត មានបំណងប្រាថ្នាធំៗចំនួន៣គឺ ទីមួយចង់ធ្វើការអភិរក្សឆ្អឹងនៅ​ទួលស្លែង ជើងឯក និងទីឃុំឃាំងដទៃទៀត រីឯទី២គឺ សាងសង់ស្តូបដែលមានឈ្មោះ​ជនរងគ្រោះចំនួន​ ១៧០០០នាក់ដែលទទួលរងទារុណកម្មនិងសម្លាប់នៅទួលស្លែង​និងជើងឯក ចំនែកទីបីនោះគឺធ្វើពិធីបួងសួងបង្សុកូលនៅទួលស្លែងនៅថ្ងៃប្រកាស​សាលក្រមឌុច។

រហូតមកទល់នឹងពេលនេះសមាគមក្សេមក្សាន្តទទួលបានសមាជិកចំនួន៤៥១នាក់ ដោយឡែកបុរសចំនួន១២៦ ស្រ្តី៣២៥ ហើយសមាជិកម្នាក់ៗត្រូវបង់ជាវិភាគទាន​ចំពោះសមាគមចំនួន៤០០០រៀលក្នុងមួយខែ ព្រោះសមាគមចង់ពឹងផ្អែកលើមធ្យោ​បាយផ្ទាល់របស់សមាជិកសម្រាប់ប្រតិបត្តិការណ៍ពីមួយថ្ងៃទៅមួយថ្ងៃ តែបើសមាជិក​មិនមានលទ្ធភាពបង់ក៏មិនជាបញ្ហាអ្វីដែរ។

សមាជិករបស់សមាគមភាគច្រើនមានទីលំនៅនៅតាមបណ្តាខេត្ត តែពួកគេបាន​ឆ្លៀតមកចូលរួមក្នុងកិច្ចប្រជុំនានារបស់សមាគមដែលជាទូទៅធ្វើឡើងនៅរាជធានី​ភ្នំពេញ។ អ្នកស្រីសំ ស៊ីថា ជាសមាជិកម្នាក់របស់សមាគម បានឱ្យដឹងថានៅពេល​ដែលចូលក្នុងសមាគមនេះ អ្នកស្រីនឹងអាចទទួលបាននូវភាពយុត្តិធម៌ ព្រមទាំងអាច​ជួយដល់ជនផ្សេងទៀតដែលធ្លាប់ជាជនរងគ្រោះក្នុងរបបខ្មែរក្រហមដូចជាអ្នកស្រី​បាន។ ដោយមានទីលំនៅនៅឯខេត្តព្រៃវែង អ្នកស្រីបញ្ជាក់ថាអ្នកស្រីនឹងឆ្លៀតមក​ចូលរួមនូវរាល់ការប្រជុំរបស់សមាគម ហើយអ្នកស្រីក៏មានគោលបំណងមួយទៀតគឺ​ចង់ចងក្រងនូវខ្សែជីវិតផ្ទាល់ខ្លួននៅក្នុងរបបខ្មែរក្រហម ឱ្យសមាគមជួយបោះពុម្ព​ដើម្បីទុកជាឯកសារនិងភស្តុតាងសម្រាប់កូនចៅជំនាន់ក្រោយ។

អ្នកស្រី គាម ស៊យ ធ្វើដំណើរតាំងពីខេត្តក្រចេះមករាជធានីភ្នំពេញដើម្បីចូលរួមក្នុង​សន្និសិទនេះ។ អ្នកស្រីស៊យ និយាយថាគាត់បានទទួលដំណឹងពីសមាគមថាមានការ​ប្រជុំនៅថ្ងៃនេះ រួចក៏ធ្វើដំណើរមកតែម្តងព្រោះគាត់ពិតជាចង់ចូលរួមនៅក្នុងសមាគម​នេះមែនទែន។ អ្នកស្រីបន្តទៀតថា ប្រាក់វិភាគទាន៤០០០រៀលក្នុងមួយខែជាតម្លៃ​មួយសមរម្យ សំខាន់គឺធ្វើយ៉ាងម៉េចឱ្យតែសមាគមអាចដំណើររការទៅមុខបានជា​ស្ថិតស្ថេរអ្នកស្រីពេញចិត្តនឹងចូលរួម។

ក្នុងតួនាទីជាអនុប្រធានផ្នែករដ្ឋបាលរបស់សមាគមក្សេមក្សាន្ត លោកអ៊ុច ស៊ុនឡាយ និយាយថាគាត់មានការសប្បាយរីករាយណាស់នៅពេលដែលឃើញមានសមាជិក​មកចូលរួមក្នុងការប្រជុំ និងម្នាក់ៗសុទ្ធតែស្ម័គ្រចិត្តចូលវិភាគទានជួយសមាគមយ៉ាង​ច្រើនកុះកររបៀបនេះ។ មានទីលំនៅនៅឯខេត្តក្រចេះ លោកស៊ុនឡាយ ឱ្យដឹងថា​គាត់ធ្វើការនៅក្នុងសមាគមនេះជាអ្នកស្ម័គ្រចិត្តដោយមិនយកប្រាក់កំរៃអ្វីឡើយ តែលោកក៏ដូចជាសមាជិកដទៃទៀតដែរប្រថ្នាតែម្យ៉ាងគឺសូមឱ្យសមាគមអាចដំណើរ​ការទៅមុខដោយរលូននិងស្ថិតស្ថេរ៕

Written by: Dara Saoyuth

Written date: 26/03/2010

For Ksem Ksan Association website Click Here

Advertisements

About Saoyuth

A graduate in Media Management with experiences working as a reporter with local and international news institutions, a multimedia team leader and a TV Producer for a LIVE News Show. Currently, I am a freelance video maker and social media consultant.

Posted on March 27, 2010, in Hot news and tagged , , . Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: