ស្វែងយល់ពីសង្គមខ្មែរទសវត្ស១៩៦០តាមរយៈអក្សរសាស្រ្ត


កញ្ញា កែវ ស៊ីទី ពេលធ្វើបាថកថា/រូបថតដោយៈ គាំ ទិវា

បាថកថា(ការថ្លែងសេចក្តី) មួយក្រោមប្រធានបទ “ស្វែងយល់ពីសង្គមខ្មែរទសវត្សរ៍១៩៦០តាមរយៈអក្សរសាស្រ្ត” ត្រូវបានប្រារព្វធ្វើឡើងកាលពីថ្ងៃសុក្រទី១៩ខែមីនាឆ្នាំ២០១០ នៅឯវិទ្យាស្ថានរៃយំ មានទីតាំងស្ថិតនៅផ្ទះលេខ៤៧ ផ្លូវលេខ១៧៨។

កញ្ញា កែវ ស៊ីទី ជាវាគ្មិននៅក្នុងបាថកថាដែលមានរយៈពេលជិត២ម៉ោងនេះ។ ដោយ សារការសិក្សា និង ស្រាវជ្រាវទៅលើអក្សរសាស្រ្តខ្មែរជាពិសេសទៅលើរឿងប្រលោម លោកដែលសរសេរឡើងដោយកវីខ្មែរក្នុងអំឡុងទសវត្សរ៍១៩៦០ កញ្ញាមានការយល់ ដឹងច្រើនទាក់ទងនឹងអក្សរសិល្បខ្មែរ ហើយក៏មានគំនិតចង់ចែករំលែកនូវចំនេះដឹងក៏ ដូចជាបទពិសោធន៍របស់ខ្លួនតាមរយៈការធ្វើបាថកថានេះ។

នៅក្នុងការធ្វើបាថកថា កញ្ញា ស៊ីទី និយាយភាគច្រើនផ្តោតទៅលើរឿងប្រលោម លោក ដោយបញ្ជាក់ថាវាអាចជាកញ្ចក់ឆ្លុះបញ្ចាំងអំពីតថភាពសង្គមនៅក្នុងសម័យ កាលនីមួយៗ។ កញ្ញាបានឱ្យដឹងពីភាពខុសប្លែកគ្នារវាងប្រលោមលោក និងអក្សរ សាស្រ្តជំនាន់មុនថា មានចំនុចសំខាន់៥យ៉ាងដែលត្រូវលើកមកនិយាយ។

ចំនុចទី១គឺថាប្រលោមលោកខ្មែរត្រូវបានទទួលឥទ្ធិពលខ្លះពីប្រទេសបារាំងដោយ ហេតុថាកម្ពុជាធ្លាប់ស្ថិតនៅក្រោមអាណានិគមបារាំង ម្យ៉ាងវិញទៀតអ្នកសរសេរ ប្រលោមលោកលើកដំបូងដូចជាលោករឹម គិន ដែលបានសរសេររឿង សុផាត ក៏បាន សិក្សាអំពីប្រលោមលោករបស់បារាំងដែរមុននឹងចាប់ផ្តើមសរសេរប្រលោមលោក ផ្ទាល់ខ្លួន។ ចំណុចដទៃទៀតដែលធ្វើឱ្យប្រលោមលោកខុសប្លែកពីអក្សរសាស្រ្ត ជំនាន់មុនគឺ ប្រលោមលោកត្រូវបានគេសរសេរជាពាក្យរាយមិនមែនជាពាក្យកាព្យ មានដំបូន្មានបង្កប់នៅក្នុងសាច់រឿង ឆ្លុះបញ្ចាំងពីតថភាពក្នុងសង្គម ហើយអ្នកអានក៏ អាចដឹងពីឈ្មោះរបស់អ្នកនិពន្ធតាមរយៈការសរសេរនៅនឹងក្របសៀវភៅរឿង នីមួយៗតែម្តង។

ជានិស្សិតកម្រិតបណ្ឌិតផ្នែកប្រវត្តិសាស្រ្តអាស៊ីអាគ្នេយ៍មួយរូបនៅឯសាកលវិទ្យាល័យ មួយក្នុងរដ្ឋCaliforniaប្រទេសអាមេរិក កញ្ញាកែវ ស៊ីទី បានឱ្យដឹងថានៅក្នុងចន្លោះ រវាងឆ្នាំ១៩៥៩ដល់១៩៧០ មានប្រលោមលោកយ៉ាងហោចណាស់១០០០រឿងត្រូវ បានគេសរសេរនិងបោះពុម្ព។ ចំពោះមូលហេតុដែលប្រលោមលោកក្នុងចំនួនយ៉ាង ច្រើនរបៀបនេះត្រូវបានបោះពុម្ពកញ្ញាបានពន្យល់ថា នៅពេលនោះដោយសារតែ ប្រទេសកម្ពុជាយើងទើបតែទទួលបានឯករាជ្យពីបារាំងដូច្នេះដើម្បីធ្វើឱ្យអក្សសាស្រ្ត ខ្មែរមានការរីកចំរើនឡើងវិញទើបអ្នកនិពន្ធភាគច្រើនព្យាយាមចងក្រងឯកសារជា ភាសាខ្មែររបៀបនេះទុកឱ្យកូនចៅជំនាន់ក្រោយ។

កញ្ញា កែវ ស៊ីទី បានឱ្យដឹងទៀតថាកញ្ញាកំពុងតែសរសេរសៀវភៅមួយក្បាលទាក់ទង នឹងប្រវត្តិអក្សសាស្រ្តរបស់ខ្មែរ ហើយសង្ឃឹមថាវានឹងបានបញ្ចប់ក្នុងពេលខាងមុខ យ៉ាងខ្លីនិងអាចទទួលបាននូវប្រជាប្រិយភាពពីសំណាក់អ្នកអាន។

Written by: Dara Saoyuth

Written date: 19/03/2010

For REYUM website Click Here

About Saoyuth

A graduate in Media Management with experiences working as a reporter with local and international news institutions, a multimedia team leader and a TV Producer for a LIVE News Show. Currently, I am a freelance video maker and social media consultant.

Posted on March 20, 2010, in Hot news and tagged , , , , , , , , , , . Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: