ការប្រគុំតន្រី្តអបអរទិវានារីអន្តរជាតិ៨មីនា


យើងសង្កេតឃើញថា តម្លៃស្រ្តីនៅក្នុងប្រទេសកម្ពុជាត្រូវបានសង្គមទទួលស្គាល់កាន់ តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថែ្ង តែទោះជាយ៉ាងនេះក៏ដោយក៏ការរំលោភសិទ្ធិនារី នៅតែមិនទាន់អាចលុបបំបាត់ចោលឲ្យអស់ពីសង្គមកម្ពុជា។ អាស្រ័យហេតុនេះ ហើយទើបក្រសួងកិច្ចការនារី សហការជាមួយនឹងក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទSmart Mobile បង្កើតជាកម្មវិធីប្រគុំតន្រ្តីមួយឡើងក្រោមប្រធានបទ “រួមគ្នាបង្កើនសក្តា នុពលរបស់ស្រ្តីនិងយុវវ័យដើម្បីអភិវឌ្ឍន៍សង្គមជាតិ”។

ការប្រគុំតន្ត្រីនេះធ្វើឡើង ជាកិច្ចអបអរខួបលើកទី៩៩ទិវានារីអន្តរជាតិ៨មីនា ដែលនឹងឈានចូលមកដល់ក្នុងរយៈពេល៤ថ្ងៃទៀត និងជាមធ្យោបាយបញ្ជូននូវសារ អប់រំស្រ្តីនិងយុវវ័យឲ្យខិតខំប្រឹងប្រែង តស៊ូដើម្បីក្លាយជាពលរដ្ឋល្អ។ ជាក់ស្តែងផ្ទាំង ក្រណាត់ធំៗជាច្រើនផ្ទាំងដែលមានសសេរពាក្យស្លោក “ជួយស្រ្តីគឺជួយខ្លួនឯង” ត្រូវ បានដាក់បង្ហាញជុំវិញទីលានប្រគុំតន្រ្តី។

នៅក្នុងកម្មវិធីនេះមានវត្តមានរបស់លោកជំទាវអ៊ឹង កន្ថាផាវី ដែលជារដ្ឋមន្រ្តីក្រសួង កិច្ចការនារី លោកជំទាវឱបនាយករដ្ឋមន្ត្រីម៉ែន សំអន និង លោកអគ្គនាយកក្រុម ហ៊ុនSmart Mobile ជាគណអធិបតី។ បន្ទាប់ពីមានការឡើងថ្លែងនូវចំណាប់អារម្មណ៍ របស់គណអធិបតីទាំងបីនាក់ទាក់ទងនឹងការប្រគុំតន្រ្តី ក៏ដូចជាទាក់ទងនឹងសិទ្ធិនារី ក្នុងប្រទេសកម្ពុជានាពេលប្ចុប្បន្នរួចមក ការប្រគុំតន្រ្តីក៏បានចាប់ផ្តើមឡើងនៅម៉ោង ប្រមាណជា៨យប់ រហូតដល់ប្រហែលជាម៉ោង១១អាធ្រាត្យ ដោយមានការចូលរួមពី តារាចម្រៀងនិងតារាកំប្លែងល្បីៗនៅក្នុងប្រទេសជាច្រើននាក់។

មិនត្រឹមតែនៅកន្លែងប្រគុំតន្រ្តីប៉ុណ្ណោះទេដែលសំបូរមនុស្ស នៅក្នុងបរិវេណពហុ កីឡាដ្ឋានទាំងមូលមានអ្នកលក់ដូរពេញពាស ស្តង់ផ្តល់ពត៌មាននិងលក់ស៊ីមកាត របស់Smart Mobileមាននៅសឹងតែគ្រប់ទីកន្លែងនៃបរិវេណ ព្រមទាំងមនុស្សចេញ ចូលតាមច្រកទ្វាខាងមុខនៃពហុកីឡាដ្ឋានគ្មានដាច់។ លោក គា សាវ៉ុន ជាមន្រ្តីស្នង ការដ្ឋាននគរបាលក្រុងភ្នំពេញម្នាក់ បានឲ្យដឹងថានៅរាត្រីនេះគាត់និងក្រុមការងារ របស់គាត់មានភារៈកិច្ចសម្របសម្រួលសន្តិសុខ និងចាំឃ្លាំមើលរាល់បញ្ហាអសន្តិសុខ ទាំងឡាយដែលកើតឡើងជាយថាហេតុ។

ទាក់ទងនឹងរឿងប្រារព្វទិវានារីអន្តរជាតិ៨មីនា លោកមានប្រសាសន៍ថា វាជារឿងល្អ ព្រោះអាចធ្វើឲ្យនារីយល់ដឹងពីសិទ្ធិរបស់ខ្លួន ហ៊ានចូលរួមក្នុងសកម្មភាពនានាដូចជា បុរសដែរ។ លោកបន្តទៀតថា កម្មវិធីនេះក៏អាចធ្វើឲ្យបុរសៗយល់ដឹងអំពីស្ត្រីនិងចេះ គោរពសិទ្ធិរបស់ស្រ្តីផងដែរ តែលោកសាវ៉ុន ក៏សុំសំណូមពរផងដែរចំពោះស្រ្តីទាំង អស់កុំឲ្យប្រើប្រាស់សិទ្ធិរបស់ខ្លួនជ្រុលហួសហេតុពេក។ លោកបានលើកឩទាហរណ៍ ចំពោះនារីខ្លះដែលយល់ដឹងមិនសូវច្បាស់ពីការប្រើប្រាស់សិទ្ធិរបស់ខ្លួន ហើយក៏បាន យកវាជាលេសគាបសង្កត់ និង ផិតក្បត់ស្វាមីទៅយកប្រុសផ្សេងទៀត ដែលជាលទ្ធ ផលគ្រួសារទាំងមូលនឹងបាត់បង់នូវសុភមង្គល។

កញ្ញា ហុង ម៉ានី ជានិស្សិតឆ្នាំទី២ផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងសេដ្ឋកិច្ច បានសម្តែងនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនទាក់ទងនឹងការប្រារព្វ​ទិវានារី អន្តរជាតិ ថាវាជារឿងល្អព្រោះនាងសង្កេតឃើញការយល់ដឹងនិង គោរពសិទ្ធិនារីមាន ការកើនឡើងច្រើនបើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំមុន។ នាងបន្តថា បើតាមទស្សន យល់ឃើញផ្ទាល់ខ្លួន គឺមកពីការដែលមានការអប់រំផ្សព្វផ្សាយតួយ៉ាងដូចជាការ ប្រគុំតន្រ្តីបែបនេះហើយទើបធ្វើឲ្យសារ សំខាន់ៗបានចូលទៅដល់ក្នុងខួរក្បាលយុវ ជន យុវនារីសម័យនេះ។

ម៉ានី បញ្ជាក់បន្តថា ប្រសិនបើការផ្សព្វផ្សាយត្រូវបានធ្វើឡើងតាមរយៈការចុះក្នុងទំព័រ កាសែត ឫនិយាយតាមវិទ្យុ នាងនឹងមិនជាចាប់អារម្មណ៍ខ្លាំងដូចជាការប្រគុំតន្រ្តីទេ ព្រោះការប្រគុំតន្រ្តីនាងអាចស្តាប់នូវបទចម្រៀងពីរោះៗរបស់តារាល្បីៗ ទន្ទឹមនឹងការ ទទួលបាននូវសារល្អៗពីកម្មវិធី។

ក្នុងចំណោមមនុស្សម្នាដែលកំពុងតែធ្វើដំណើរចូលមកក្នុងពហុកីឡាដ្ឋាន យុវជនមួយក្រុមមានគ្នា៣នាក់ ស្លៀកពាក់ឯកសណ្ឋានសមរម្យជាសិស្សក៏បានមក ចូលរួមក្នុងការប្រគុំតន្រ្តីនេះដែរ។ ម្នាក់ក្នុងចំណោមពួកគេបានប្រាប់នៅក្នុងកិច្ច សម្ភាសន៍ថាគេនិងមិត្តភក្តិ មកនេះមានគោលបំណងមកមើលការប្រគុំតន្រ្តីដើម្បីជា ការកំសាន្តអារម្មណ៍។ ក្នុងនាមជានិស្សិតផ្នែកច្បាប់មួយរូប លឹម ប៊ុនលី ដែលទើប នឹងចេញពីសាលារៀនហើយឆៀងចូលមកមើលការប្រគុំតន្រ្តីនេះ បាននិយាយថា វាជាការល្អដោយជ្រើសរើសយកការប្រគុំតន្រ្តីជាយុទ្ធវិធីដើម្បីបញ្ជូនសារទាក់ទងនឹង សិទ្ធិនារី ព្រោះមានតែធ្វើបែបនេះទេទើបអាចទាក់ទាញយុវជនសម័យឥលូវបាន ច្រើនក្នុងការមកចូលរួមទស្សនាផ្ទាល់ ក៏ដូចជាតាមកញ្ចក់ទូរទស្សន៍។

លឹម ប៊ុនលី បន្តទៀតថា កម្មវិធីនេះពិតជាជួយក្នុងការផ្តល់ជាកម្លាំងចិត្តដល់ស្រ្តី និង ធ្វើឲ្យពួកគេយល់ពីសិទ្ធិខ្លួនបានច្បាស់លាស់និងត្រឹមត្រូវ។ ប៊ុនលី ក៏បានសុំឲ្យបុរស ៗទាំងឈប់ប្រើអំពើហឹង្សា ធ្វើបាបទៅលើនារីៗតទៅទៀត ព្រោះនារីមិនមែនមាន សិទ្ធិតែមួយថ្ងៃនេះទេគឺរាល់ថ្ងៃដូចជាពួកយើងតែ និយាយជារួមគឺសិទ្ធិបុរសនិងនារី គឺស្មើគ្នា។ ប៊ុនលី សង្ឃឹមថាការរៀបចំការប្រគុំតន្រ្តីរបៀបនេះនឹង ត្រូវបានធ្វើឡើង នៅក្នុងឆ្នាំក្រោយៗទៀតព្រោះវាជាយុទ្ធវិធីដ៏មានប្រសិទ្ធភាពក្នុងការអប់រំ ហើយ ប៊ុនលី ព្រមទាំងមិត្តភក្តិនឹងចូលរួមជាថ្មីម្តងទៀត៕

Written by: Dara Saoyuth

Written date: 06/03/2010

Advertisements

About Saoyuth

A graduate in Media Management with experiences working as a reporter with local and international news institutions, a multimedia team leader and a TV Producer for a LIVE News Show. Currently, I am a freelance video maker and social media consultant.

Posted on March 6, 2010, in Feature Story and tagged , , , . Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: